Friday, April 23, 2021

វីដេអូ

video

IDEA TALK៖ ហានិភ័យនៃជីវភាពកម្មករកាត់ដេរដោយសារវិបត្តិ កូវិដ−១៩។

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ស្តីអំពី៖ ហានិភ័យនៃជីវភាពកម្មករកាត់ដេរដោយសារវិបត្តិ កូវិដ−១៩។

សាលាដំបូងរាជធានីភ្នំពេញ ដោះលែងនគរបាលម្នាក់ ដែលបាញ់សម្លាប់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន ឱ្យឲ្យមានសេរីភាពវិញ

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងមន្ត្រីនគរបាលមួយរូប ឈ្មោះ ភឿន ភិរៈ ឲ្យមានសេរីភាពឡើងវិញ ក្រោយសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅតុលាការ លើសំណុំរឿងពាក់ព័ន្ធការផ្ទុះអាវុធ នៅយប់ថ្ងៃទី០៦ ខែមេសា បណ្ដាលឲ្យជនញៀនថ្នាំម្នាក់ស្លាប់ ដើម្បីការពារខ្លួន។ សេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្សព្វផ្សាយនៅល្ងាចថ្ងៃទី០៨ ខែមេសានេះ បញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលសំណុំរឿងពីមន្ត្រីនគរបាលយុត្តិធម៌...
video

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថា របាយការណ៍អង្គការអន្តរជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា គឺគ្មានមូលដ្ឋានពិតប្រាកដ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ប្រតិកម្ម និងច្រានចោលថា របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ International Amnesty អំពីសិទ្ធិមនុស្សនៅកម្ពុជា គឺធ្វើឡើងដោយគ្មានមូលដ្ឋាន និងមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះ។ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១...
video

ភាគ២៖តើពាណិជ្ជករគួបំពេញលក្ខខណ្ឌបែបណាខ្លះមុនទទួលបានងារជាឧកញ៉ា?

កម្មវិធីផ្សាយរបស់យើងកាលពីសប្តាហ៍មុន យើងខ្ញុំបានជម្រាបអំពីអត្ថន័យពាក្យ ឧកញ៉ាព្រោះថាពាក្យនេះជាពាក្យខ្មែរ ជាងារក្នុងបណ្តាស័ក្តិមន្រ្តីខ្មែរ ពលរដ្ឋខ្មែរក៏គួរយល់ដឹងអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរផងដែរ ថាតើពាក្យនេះមានឫសគល់ពីណា ប្រើសម្រាប់នរណា ធ្វើការងារអ្វី នៅសម័យណា មានន័យដូចម្តេច។ យើងបានលើកយកឈ្មោះឧកញ៉ា គិត ម៉េង ដែលគេស្គាល់ថាជា សេដ្ឋីម្នាក់ នៅស្រុកខ្មែរ ហើយរាយការណ៍អំពីសកម្មភាពរកស៊ីរបស់លោក។ ក្រៅពីមានក្រុមហ៊ុនតូចធំ មានមុខរបរផ្សេងៗគ្នា នៅក្រោមបណ្តុំក្រុមហ៊ុនឆត្រមួយ...
video

ក្រុមអ្នកតស៊ូមតិថា ការបង្ខំអ្នកដទៃឲ្យចាក់វ៉ាក់សាំងដែលសូម្បីតែខ្លួនឯងមិនហ៊ានចាក់ផងនោះ គឺជារឿងដ៏អយុត្តិធម៌ និងអគុណធម៌បំផុត

បញ្ញវន្តខ្មែរនៅក្រៅប្រទេសប្រកាសថ្កោលទោស ក្រុមរបស់លោក ហ៊ុន សែន ថាបានគេចវេះពីការចាក់វ៉ាក់សាំងចិន តែបែរជាបង្ខំឲ្យមន្ត្រីរាជការ និងពលរដ្ឋ ធ្វើជាឧបករណ៍ឲ្យចិន សាកល្បងថ្នាំវ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកមិនទទួលស្គាល់នោះ ជាការដឹកនាំដ៏ អយុត្តិធម៌ និងអគុណធម៌បំផុតចំពោះប្រជាពលរដ្ឋខ្លួនឯង។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរនៅលើគណនីFacebook របស់...
video

ការរៀបរាប់របស់អ្នកប្រកបរបរក្រៅប្រព័ន្ធដែលថ្អូញថ្អែរថា មុខរបររបស់ពួគេកំពុងជួបផលលំបាក

ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ មក ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅតែបន្តកើតឡើងជាបន្តបន្ទាប់។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ០៨ ខែមេសា នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាមានចំនួន បីពាន់ ម្ភៃប្រាំបីនាក់ (៣០២៨ នាក់) និងស្លាប់មានចំនួន ២៤ នាក់។...
video

មន្រ្តីសិទ្ធិមនុស្សអះអាងថា ក្នុងដំណាក់កាលវិបត្តិសកលនេះ ការអនុញ្ញាតឲ្យផ្អាកសងលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរយៈជាជម្រើសល្អ

មន្ត្រីសិទ្ធិមនុស្សក្នុងស្រុកព្រមានថា ប្រសិនបើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ សម្រេចឲ្យអតិថិជនដែលជំពាក់បំណុលផ្អាកសងលុយក្នុងរយៈពេល ៣ខែ គឺជាដំណោះស្រាយល្អបំផុតសម្រាប់ពលរដ្ឋក្នុងស្ថានភាពដែលកំពុងជួបវិបត្តិសេដ្ឋកិច្ច ដ៏យ៉ាប់យ៉ឺននេះ។ អ្នកនាំពាក្យសមាគមន៍ការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការបន្ធូរបន្ថយរបស់ធនាគារ ឬមីក្រូហិរញ្ញវត្ថុចំពោះអ្នកជំពាក់ប្រាក់ដែលបានឆ្លងជំងឺCovid-19 គឺជារឿងល្អហើយ...
video

IDEA TALK៖ ហេតុអ្វីបទល្មើសព្រៃឈើមិនអាចបញ្ឈប់បាន?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ស្តីអំពី៖ ហេតុអ្វីបទល្មើសព្រៃឈើមិនអាចបញ្ឈប់បាន?
video

សមត្ថកិច្ចចាប់ខ្លួន ស្នងការរងនគរបាលខេត្តកំពត ម្នាក់ និងបក្ខពួក២នាក់ ករណីជួញដូរគ្រឿងញៀនជិត២គីឡូ

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជួញដូរគ្រឿងញៀនចំនួន ៣នាក់ រួមជាមួយភស្តុតាងសារធាតុញៀនជិត ០២គីឡូក្រាម។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅម៉ោងជាង ០៩យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបញ្ជាក់ថា...
video

នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចបិទការធ្វើដំណើរឆ្លងខេត្ត និងរមណីយដ្ឋានទូទាំងប្រទេសទាំងស្រុង

លោក ហ៊ុន សែន បានចេញសេចក្តីសម្រេច បិទការធ្វើដំណើរឆ្លងខេត្ត និងបិទរមណីយដ្ឋានទូទាំងប្រទេសជាបណ្ដោះអាសន្នចាប់ពីម៉ោង១២យប់ថ្ងៃទី៦ ឆ្លងចូលថ្ងៃទី៧ ខែមេសា នេះតទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCovid-19។ សេចក្តីសម្រេច កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ដែលមានលក្ខណៈបន្ទាន់នេះ បានចែងអំពីការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពី...

MEDIA FEEDS

Popular

១១នាក់ ស្លាប់នៅក្រុងហុងកុងក្រោយចាក់ថ្នាំការពារមេរោគកូរ៉ូណានៃជំងឺកូវិដ-១៩

រដ្ឋាភិបាលក្រុងហុងកុង បាន បើកយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទ Sinovac ដែលផលិតរបស់ហ៊ុនមួយនៃប្រទេសចិន។ យុទ្ធនាការនេះ បានប្រព្រឹត្តទៅ មួយខែមកហើយ ប៉ុន្តែសារព័ត៌មាន The Manila Times បានចុះផ្សាយថា រយៈពេលមួយខែមកនេះ មនុស្ស ១១នាក់ក្នុងចំណោម ១៣នាក់ បានស្លាប់ បន្ទាប់ពីបានចាក់ Sinovac។ ចំណែក២នាក់ទៀតបានស្លាប់...