ព្រៃឈើខ្មែរចេះតែរលាយ ប៉ុន្តែចំណូលនាំចេញឈើរបស់វៀតណាមកាន់តែកើន
ក្រុមអ្នកតាមដានបញ្ហាធនធនានធម្មជាតិខ្មែរ និយាយថា បទល្មើសព្រៃឈើខ្មែរចេះតែកើតមានឥតឈប់ឈរ និងគ្រប់កាលៈទេសៈ បើទោះបីជាប្រទេសជាតិកំពុងមានវិបត្តិជំងឺកូវីដ១៩ ដូចគ្នាទៅនឹងបណ្តាប្រទេសនានា នៅលើពិភពលោកយ៉ាងណាក៏ដោយ។
វិនាសកម្មព្រៃឈើខ្មែរចេះតែកើតមានពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយខែទៅមួយខែ និងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែចំណូលរដ្ឋពីវិស័យមួយនេះមានតិចតួចប៉ុណ្ណោះ ខណៈចំណូលវិស័យនាំឈើចេញរបស់វៀតណាមវិញ ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ជាក់ស្តែងរបាយការណ៍របស់វៀតណាមដែលចេញផ្សាយដោយសារព័ត៌មាន Vietnam plus...
គណបក្សក្រៅរដ្ឋាភិបាល GDP ជំរុញឲ្យរដ្ឋាភិបាលផ្តល់អាទិភាពជូនកម្មកររោងចក្រ និងអាជីវករតាមផ្សាចាក់ថ្នាំបង្ការជំងឺCovid-19
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវ ឲ្យរដ្ឋាភិបាលផ្តល់អាទិភាពជូនកម្មកររោងចក្រ និងអាជីវករតាមផ្សា ដើម្បីផ្តល់លទ្ធភាពដល់ពួកគេអាចចាក់វ៉ាក់សាំងឲ្យបានលឿន ព្រោះអ្នកទាំងនោះជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់កម្ពុជា និងជាកន្លែងដែលងាយនឹងចម្លងវីរុសCovid-19 ផងដែរ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងតាមដានការវិវត្តន៍ថ្មីនៃការចម្លងវីរុសCovid-19...
សកម្មជនបក្សប្រឆាំងថា ប្រតិកម្មរបស់លោក ហ៊ុន សែន ទៅកាន់លោក សម រង្ស៊ី អាចជាការបើកភ្លើងខៀវសម្រាប់ជីវិតនយោបាយ
សកម្មជនបក្សប្រឆាំង ភាគីលោក កឹម សុខា អះអាងថា ប្រតិកម្មរបស់លោក ហ៊ុន សែន ចំពោះអតីតមេបក្សប្រឆាំងដែលអំពាវនាវឲ្យពលរដ្ឋខ្មែរនាំគ្នាចាក់វ៉ាក់សាំងចិននោះ គឺគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយជួយស្តារ និងស្រោចស្រង់ជីវិតនយោបាយអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប៉ុណ្ណោះ។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល...
ក្រុមអ្នកតស៊ូមតិថា ប្រមុខរដ្ឋាភិបាលកម្ពុជា មិនបានដោះស្រាយវិបត្តិជាតិស្របតាមតួនាទីរបស់ខ្លួននោះទេ
បញ្ញវន្តខ្មែរនៅក្រៅស្រុករិះគន់ថា លោក ហ៊ុន សែន ខកខានមិនបានដោះស្រាយបញ្ហាសង្គមជាក់ស្តែង ដែលកំពុងកើតមានជូនពលរដ្ឋនោះទេ ក្រោមការដឹកនាំរបស់គាត់កន្លងមកនេះ។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក ហ៊ុន សែន បានអះអាងថា ឪពុករបស់លោក ជាឪពុកដែល ប្រកបដោយព្រហ្មវិហារធម៌លើកូនៗ ស្របពេលដែលគាត់ក៏មានកាតព្វកិច្ចទទួលខុសត្រូវខ្ពស់ចំពោះជាតិមាតុភូមិន និងប្រជាជនផងដែរនោះ។
IDEA TALK៖ ស្ថានភាពប្រជាធិបតេយ្យ ក្នុងអំឡុងវិបត្តិនៃជម្ងឺឆ្លងជាសកល
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ស្តីអំពី៖ ស្ថានភាពប្រជាធិបតេយ្យ ក្នុងអំឡុងវិបត្តិនៃជម្ងឺឆ្លងជាសកល។
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ជាង ៥០០នាក់បន្ថែមទៀត និងស្លាប់ម្នាក់
ក្រសួងសុខាភិបាល បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៥៧៦ នាក់បន្ថែមទៀត និងស្លាប់ម្នាក់ នៅថ្ងៃនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ ឱ្យដឹងថា អ្នកឆ្លងទាំង ៥៧៦នាក់ ក្នុងនោះ ជនជាតិវៀតណាម...
បញ្ញវន្តខ្មែរក្រៅប្រទេសថា មហិច្ឆតាវៀតណាម ឈ្លានពានកម្ពុជា គឺនៅតែរក្សាដដែល បើទោះដូរមេដឹកនាំថ្មីក៏ដោយ
ក្រុមអ្នកតស៊ូរមតិ លើកឡើងថា ការផ្លាស់ប្ដូរ ឬមិនផ្លាស់ប្ដូរ ក្បាលម៉ាស៊ីនបក្សកុម្មុយនិស្តវៀតណាម មិនមានអ្វីល្អសម្រាប់កម្ពុជា នោះទេ ព្រោះផែនការរំលោភអធិបតេយ្យមកលើប្រទេសកម្ពុជា គឺជាគោលការណ៍រួមរបស់រដ្ឋការក្រុងហាណូយ ដូច្នេះទោះជាមេដឹកនាំវៀតណាម មួយណាឡើងកាន់អំណាច ក៏នៅតែបន្តផែនការណ៍នេះដដែល។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The...
មន្ត្រីរដ្ឋាភិបាលថា មន្ត្រីរាជការតម្រង់ជួរចាក់វ៉ាក់សាំងក្រោយការគម្រាមរបស់នាយករដ្ឋមន្ត្រី
មន្ត្រីក្នុងជួររដ្ឋាភិបាល បានអះអាងនៅថ្ងៃនេះថា យុទ្ធនាការចាក់វ៉ាក់សាំងនៅខណ្ឌទូទាំងប្រទេស កំពុងផុសផុលយ៉ាងខ្លាំងក្រោយការព្រមានរបស់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ដកដំណែង ឬតួនាទីមន្រ្តីរាជការរួចមក។
មន្ត្រីដដែលបានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា មន្ត្រីរាជការតាមស្ថាប័នក្រសួងនានា បានសម្រុកទៅចាក់វ៉ាក់សាំងយ៉ាងប្រញាប់ប្រញាល់ និងតាមដានយ៉ាងស្អិត ពីមន្ត្រីដែលជាថ្នាក់ដឹកនាំតាមស្ថាប័ន និងអង្គភាពតាំងពីក្រសួង រហូតដល់ថ្នាក់មូលដ្ឋាន។...
សង្គមស៊ីវិលថា កម្ពុជា គួរតែមានច្បាប់រក្សារឿងឯកជនភាពរបស់ពលរដ្ឋ
មន្ត្រីសង្គមស៊ីវិល លើកឡើងថា កម្ពុជា គួរតែមានច្បាប់លម្អិតបន្ថែមស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញដែលចែងអំពីការរក្សារឿងឯកជនភាពរបស់បុគ្គលម្នាក់ៗដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នេះថា...
ពលរដ្ឋជិត ៣រយគ្រួសារនៅឃុំរកា ចោទអាជ្ញាធរ ថាបានឃុបឃិតលក់ដីព្រៃលិចទឹកឲ្យឈ្មួញ
ពលរដ្ឋជិត ៣រយគ្រួសារ រស់នៅស្រុកពារាំង ខេត្តព្រៃវែង បានចោទអាជ្ញាធរថា បានឃុបឃិតជាមួយឈ្មួញដី លួចបន្លំធ្វើឯកសារក្លែងក្លាយ លក់បរិវេណដីព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន ជាពិសេសជាប្រភពទឹក ដែលពលរដ្ឋប្រើប្រាស់ ទៅឲ្យឈ្មួញដោយស្ងាត់ៗ។
ពលរដ្ឋរស់នៅភូមិត្រកៀត ឃុំរកា ដែលបានផ្ដិតមេដៃសុំទាមទាររក្សាដី មេទឹកវាលស្រែភ្ជាប់ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១...















